គន្លឹះងាយៗ អាចធ្វើឲ្យអ្នកក្លាយជាបុគ្គលិកឆ្នើមនៅកន្លែងធ្វើការ
- គន្លឹះការងារ
- Aug 16, 2017
- 1 min read
ការធ្វើបទបង្ហាញ គឺជាផ្នែកមួយដ៏សំខាន់ ដែលមិនអាចខ្វះបាន សម្រាប់ការគ្រប់គ្រងគម្រោង រឺផែនការការងារ មិនថាតូច រឺក៏ធំឡើយ។វាពិតជាមិនអាចខ្វះបាន ព្រោះថាទោះបីជាគម្រោង រឺផែនការ របស់អ្នក បានធ្វើការសិក្សាស្រាវជ្រាវ ទទួលបានលទ្ធផលយ៉ាងល្អប្រសើររូចហើយក៏ ដោយ ក៏អ្នកត្រូវការធ្វើការបកស្រាវបញ្ជាក់ឲ្យបានច្បាស់លាស់ និងគួរចាប់អារម្មណ៍ សម្រាប់អ្នកពាក់ព័ន្ធដែរ។ និយាយត្រឡប់មកវិញ បើការធ្វើបទបង្ហាញរបស់អ្នកហាក់ មិនគួរចាប់អារម្មណ៍ នោះ ក៏វាអាចធ្វើឲ្យលទ្ធផលនៃការសិក្សាស្រាវជ្រាវរបស់អ្នក ហាក់មិនគួរចាប់អារម្មណ៍ដែរ។
ការធ្វើបទបង្ហាញល្អអាចធ្វើឲ្យអ្នកនៅជុំវិញអ្នក មើលទៅអ្នកហាក់ដូចជាមនុស្សមាន វិជ្ជាជីវៈខ្ពស់ និងជាមនុស្សដែលមានទំនុកចិត្ត និងមានឥទ្ធិពលនៅក្នុងការគ្រប់គ្រង់ដូចគ្នាដែរ។ បើតាម លោក Darlene Price, President of Well Said, Inc,. បានធ្វើការសំភាសន៍ អ្នកដឹកនាំថ្នាក់ខ្ពស់ ជាង២០០ នាក់ ដែលមកពី ជាង២០០ក្រុមហ៊ុន បានរកឃើញថា មានគន្លឹះសំខាន់ៗ ៣យ៉ាង ដែលនឹងធ្វើឲ្យការធ្វើបទបង្ហាញ ជាទីចាប់អារម្មណ៍អ្នកស្តាប់ នោះគឺ៖
១). និយាយអោយច្បាស់ (Be clear)
បង្កើតសារមួយ អោយមានរចនាសម្ព័ន្ធល្អ មានលំដាប់លំដោយត្រឹមត្រូវនិងអោយងាយស្រួលយល់មុននឹងអ្នកបញ្ជូនទៅអោយអ្នកស្តាប់គោលដៅរបស់អ្នក ដើម្បីឲ្យពួកគេ ងាយស្រូលយល់ និងតាមដានរាល់ពាក្យសម្តីរបស់អ្នក។ ការនិយាយដែលមានលំដាប់លំដោយ និងមានរចនាសម្ព័ន្ធត្រឹមត្រូវល្អនេះអាចធ្វើឲ្យអ្នកស្តាប់របស់អ្នកងាយស្រួលយល់ពីអត្ថន័យទាំងមូល និងងាយស្រូលក្នុងការធ្វើសេចក្តីសម្រេចចិត្ត តាមអ្វីដែលអ្នកបានរៀបចំ និងចាត់ចែងទុកនោះ។
ចុចអាន៖ ៥ គន្លឹះ ក្នុងការចរចាប្រាក់ខែ អាចជួយឲ្យអ្នកទទួលបានតាម ការចង់បាន
បន្ទាប់មកគឺដល់ពេលត្រូវចាប់ផ្តើម គឺត្រូវចាប់ផ្តើមដោយមានភាពទាក់ទាញ ដោយនិយាយពីចំនុចគោលនិយមួយៗ សំខាន់ៗ និងមានបញ្ជាក់ផងដែរពី ការចាប់ផ្តើម នៃការធ្វើបទបង្ហាញ ការពន្យល់បកស្រាយ និងការបញ្ចប់ការធ្វើបទបង្ហាញនេះជាដើម។ មានប្រយោគខ្លះដែលត្រូវបានគេប្រើដើម្បីឲ្យស្តាប់ទៅមានភាពទាក់ទាញ់ ដូចជាការនិយាយពីចំនុចវិជ្ជមានជាដើម។
២). និយាយអោយខ្លី(Be concise)
សូមកុំធ្វើអោយអ្នកគ្រប់គ្រង រឺ អ្នកស្តាប់ របស់អ្នក ចំនាយពេលវេលាដ៏មានតំលៃរបស់ពួកគេមករង់ចាំស្តាប់ការបកស្រាយបែកអូហូរជាស្ទឹងរបស់អ្នកដើម្បីគ្រាន់តែចង់ដឹងពីចិត្តអំណត់អត់របស់គេអីគឺវាគ្មាប្រយោជន៍ឡើយ។ អ្នកត្រូវបញ្ជូញ ចំនុចដែលសំខាន់ៗខ្លីៗ ទៅកាន់ពួគគេ។
ភ្ជាប់ជាមួយនឹងការចាប់ផ្តើមពីតំបូងខ្លះ ដែលសំខាន់ៗ បន្ទាប់មក បង្ហាញពីគោលបំណង និង ចំនុចសំខាន់នៃការធ្វើបទបង្ហាញរបស់អ្នក ឆ្កឹះយកគំនិតសំខាន់ៗ ផ្តល់ជូននូវគំនិតគាំទ្ររកុំអោយលើសពីបី ហើយចុងក្រោយ ធ្វើការបញ្ចប់ការពិភាក្សា ជាមួយនឹងការសង្ខេបខ្លីៗ និងផ្តល់យោបល់សម្រាប់ការអនុវត្តន៍នាថ្ងៃអនាគត់។ ដោយផ្អែកទៅលើ គោលដៅសំខាន់ គឺការផ្តល់ជូនអ្នកស្តាប់ដែលពាក់ព័ន្ធនូវ សេចក្តីអះអាងដែលសមហេតុផល ដោយមិនផ្តល់អោយនៅព័ត៌មានច្រើនពេក។ គឺផ្តល់ជូនអ្វីដែលគេចង់ដឹង ជាជាងអ្វីដែលលំអិត «ខ្លីតែ ខ្លឹម»។
៣). និយាយដោយមានភាពជឿជាក់( Be credible)
ភាពជឿជាក់ គឺជាគន្លឹះសំខាន់នៅក្នុងគ្រប់វិស្ស័យទាំងអស់ បើតាមហេតុផលនេះ បើអ្នកខ្វះខាតវាហើយ អ្នកនឹងពិបាកណាស់នៅក្នុងការទទួលបានភាពជោគជ័យខ្លាំងណាស់។ តែកុំបារម្ភ ថ្ងៃនេះពី វីញូ នឹងលើកយក ៣ចំនុចសំខាន់ៗ របស់លោក Price ៖
ស្គាល់ពីអ្នកស្តាប់របស់អ្នក៖ ត្រូវស្គាល់អោយច្បាស់ថាអ្នកណាស្តាប់របស់អ្នក បែងចែក និងចាត់ចែងលៃលកសាររបស់អ្នកអោយត្រូវទៅនឹង អ្នកស្តាប់។
មើលនឹងស្តាប់៖ មើលនឹងអង្កេតដោយចាប់អារម្មណ៍ទៅលើ ផលត្រឡប់មកវិញ (Feedback) របស់អ្នកស្តាប់របស់អ្នក ប្រើភាសាកាយវិកាដែលមានទំនុកចិត្ត រៀបចំខ្លួនឲ្យមានលក្ខណៈជាអ្នកអាជីព និយាយដោយល្បឿនស្មើមិនញ័រ។
បើទូលាយQ&A៖ អ្នកត្រូវរំពឹងទុកថា សំនួរ និងការយល់ទាស់ពិតជាអាចមានដូច្នេះរាល់ការសួរ រឺការជំទាស់អ្នកត្រូវតែស្ងប់ស្ងៀមមិនត្រូវឆេវឆាវដោយប្រើកាយវិកាដែលមានទំនុកចិត្ត ហើយត្រូវនិយាយដោយត្រង់បើអ្នកមិនដឹងចម្លើយ។
លក្ខណៈនិមួយៗ នៃលក្ខណៈទាំងបីនេះ វាអាចធ្វើឲ្យមានផលជះឥទ្ធិពលយ៉ាងខ្លាំងចំពោះការទំនាក់ទំនង ប្រសិនបើអ្នកធ្វើវាបានយ៉ាងល្អ វាក៏នឹងធ្វើឲ្យអ្នកល្អប្រសើរដូចគ្នាដែរ។ «មានទំនុកចិត្ត បញ្ជូនសារប្រកបដោយទំនុកចិត្ត ទៅកាន់អ្នកស្តាប់គោលដៅនោះលទ្ធិផលពិតជាអាចជោគជ័យ។
ចុចអាន៖ ១១ យ៉ាង ងាយៗបុគ្គលជោគជ័យ តែងតែធ្វើមុនពេលចូលគេង ជួយឲ្យគេកាន់តែជោគជ័យ
អត្ថបទ៖ គន្លឹះការងារ
ដកស្រង់ និង កែសម្រួលពី businessinsider
تعليقات