រឿងដ៏អាថ៌កំបាំង ៨ យ៉ាងរបស់ប្រាសាទអង្គរវត្តដែលកូនខ្មែរភាគច្រើនមិនសូវដឹង !
August 20, 2017
បើនិយាយអំពីប្រទេសកម្ពុជា គ្មាននរណាម្នាក់ដែលនឹកមិនឃើញអំពីប្រាសាទអង្គរវត្តនោះទេ។ ចំណែកឯពួកយើងជាជនជាតិខ្មែរ ក៏ដូចគ្នា នៅពេលដែលនិយាយអំពីមោទនភាពជាតិខ្មែរ គឺយើងនឹកឃើញដល់ប្រាង្គដ៏ធំស្កឹមស្កៃនេះមុនគេ ហើយពេលដែលមានគម្រោងធ្វើដំណើរកំសាន្តអ្វីមួយ ទីកន្លែងដែលគិតដល់មុនគេគឺប្រាកដជាប្រាសាទអង្គរវត្ត។ ពិតណាស់ ប្រាសាទអង្គរវត្តគឺជាសម្បត្តិវប្បធម៌ដ៏ស្កឹមស្កៃ ដែលបុព្វបុរសយើងបានបន្សល់ទុកឱ្យ ហើយតែងតែជាប្រភពនៃមោទនភាពរបស់ជាតិខ្មែរផងដែរ។ ប៉ុន្តែទោះជាយ៉ាងណា ក៏អាចនឹងមានចំណុចខ្លះៗ ដែលអ្នកទាំងអស់គ្នាអាចនឹងមិនបានដឹងលឺអំពីប្រាសាទនេះ។
អាណាចក្រសូមលើកចំណុចពិសេសមួយចំនួនរបស់ប្រាសាទអង្គរវត្ត ដែលធានាថាកូនខ្មែរភាគច្រើនប្រាកដជាភ្ញាក់ផ្អើលនៅពេលដែលបានដឹង។
១. ប្រភពទេសចរណ៏
មូលហេតុចម្បងមួយនៃកំណើនភ្ញៀវទេសចរណ៏ដ៏សន្ធឹកចូលមកកាន់ព្រះរាជាណាចក្រកម្ពុជា គឺដោយសារតែតំបន់អង្គរ និងប្រាសាទអង្គរវត្តនេះឯង។ របាយការណ៏ទេសចរណ៏ឆ្នាំ ២០១៥ បង្ហាញថាមានភ្ញៀវទេសចរណ៏អន្តរជាតិចូលមកទស្សនាប្រទេសកម្ពុជា មិនតិចជាង ៤.៧ លាននាក់នោះទេ ហើយចំណូលពីទេសចរណ៏មានរហូតដល់ទៅជិត ៣ ពាន់លានដុល្លារឯណោះ។
២. មោទនភាពទង់ជាតិខ្មែរ
ទង់ជាតិខ្មែរ ជាទង់ជាតិមួយ ក្នុងចំណោមទង់ជាតិតែពីរប៉ុណ្ណោះ (មួយទៀតរបស់ប្រទេសអាហ្គានីស្ថាន) ដែលមានរូបអាគារជារូបតំណាងនៃប្រទេសមាននៅលើទង់ជាតិ។ ប្រាសាទអង្គរវត្តត្រូវបានគេយកមកដាក់នៅលើទង់ជាតិខ្មែរ តាំងពីឆ្នាំ ១៨៥០ ឯណោះ។
៣. តំបន់ឧទ្យានជាតិអង្គរ
តំបន់ឧទ្យានអង្គរទាំងមូល ដែលធ្លាប់ជាទីតាំងរាជធានីសម័យអង្គរមានទំហំរហូតដល់ជាង ៤០០ គីឡូម៉ែតការ៉េ។ អ្នកទស្សនាភាគច្រើន គិតថាឧទ្យានអង្គរទាំងមូល គឺសំដៅតែលើប្រាសាទអង្គរវត្ត និងប្រាសាទធំៗមួយចំនួនទៀតប៉ុណ្ណោះដូចជា ប្រាសាទបាយ័ន ប្រាសាទតាព្រហ្មជាដើម។
៤. កំពែងក្រុងអង្គរ
ពីសម័យអង្គរ គេជឿថាមានកំពែងក្រុងដែលហ៊ុំព័ទ្ធទីក្រុងទាំងមូលពីមនុស្សខាងក្រៅតែម្តង ហើយកំពែងនេះត្រូវបានគេជឿថាហ៊ុំព័ទ្ធក្រុងទាំងមូលដែលមានទំហំជាង ៨២ ម៉ឺនម៉ែត្រការ៉េ។ ទោះជាយ៉ាងណា សម្រាប់ពេលបច្ចុប្បន្ន គេឃើញមាននៅសល់តែខ្លោងទ្វារចូលតាមទិសនីមួយៗប៉ុណ្ណោះ។
៥. ការសាងសង់
ប្រាសាទសាសនាដ៏ធំមួយនេះ ត្រូវបានគេកសាងតាំងពីដើមសតវត្សទី១២ គឺនៅចន្លោះឆ្នាំ ១១១៣ រហូតដល់ឆ្នាំ ១១៥០។ ហើយគេជឿថាថ្មដែលត្រូវយកមកសាងសង់ទាំងអស់មានទម្ងន់មិនតិចជាង ៥ លានតោននោះទេ ដែលត្រូវបានយកមកតាមផ្លូវទឹកប្រហែលជា ៤០ គីឡូម៉ែតពីទីតាំងសាងសង់។
៦. អ្នកទស្សនាដំបូងបង្អស់
គេមិនមានការកត់ត្រាអំពីការទស្សនារបស់ជនបរទេសណាមួយនៅប្រាសាទអង្គរវត្តឱ្យបានច្បាស់លាស់ឡើយ។ យ៉ាងណាមិញ គេមាននូវកំណត់ហេតុរបស់អ្នកការទូតចិន លោកជីវ តាក្វាន់ដែលបានចំណាយពេលរស់នៅក្នុងសម័យអង្គរ ហើយបានរៀបរាប់ពីជីវភាពប្រចាំថ្ងៃជាច្រើនរបស់ប្រជាជនខ្មែរនៅសម័យនោះ។ ក្រោយមកទៀត ជនជាតិអ៊ឺរ៉ុបដែលបានមកទស្សនាដំបូងគេអាចជា ព្រះសង្ឃជនជាតិប៉ទុយហ្គាល់ Antonio da Madelna ដែលទស្សនានៅឆ្នាំ ១៥៨៦។
៧. សម្បត្តិបេតិកភ័ណ្ឌពិភពលោក
ឧទ្យានជាតិអង្គរវត្ត ដែលរួមមានទាំងប្រាសាទអង្គរវត្ត និងប្រាង្គប្រាសាទដទៃទៀតនៅក្នុងបរិវេណនោះ ត្រូវបានគេចុះជាសម្បត្តិបេតិកភ័ណ្ឌពិភពលោក របស់ UNESCO World Heritage Site តាំងពីឆ្នាំ ១៩៩២ ហើយបន្ទាប់ពីនោះ មានការសហការជាបន្តបន្ទាប់រវាងរាជរដ្ឋាភិបាល និងភាគីអន្តរជាតិក្នុងការជួយជួសជុល ថែរក្សាសម្បត្តិមនុស្សជាតិមួយនេះរហូតមក។

កត្ដាទាំងនេះនិងធ្វើអោយគូស្នេហ៍បែកបាក់គ្នាបានយ៉ាងងាយ
August 20, 2017
គ្រប់គូស្នេហ៍ទាំងអស់តែងចង់អោយស្នេហារបស់ពួកគេគង់វង្ស អាចថែរក្សាគ្នាទៅវិញទៅមកបានតែវាមិនងាយស្រួលយ៉ាងនេះនោះទេ។
ខាងក្រោមនេះបើគូស្នេហ៍ភាគច្រើននៅតែអនុវត្ដទៀងអាចនិងប្រឈមនិងបញ្ហាបែកបាក់ បានដោយមិនដឹងខ្លួន មានដូចជា៖
១. អ្នកមិនដែលបង្ហាញពីភាពមិនយល់ចិត្ដទុកដាក់លើគ្នាទៅវិញទៅមក គឺរង់ចាំតែដៃគូម្ខាងៗ ធ្វើមុន។
២. ដៃគូអ្នកមានទំនាក់ទំនងមិនល្អនៅក្នុងគ្រួសាររីមិត្ដភក្ដិជាដើម។
៣. ភាគគឺខាងដៃគូរបស់អ្នក បង្ហាញ់ថា អ្នកជាមនុស្សល្ងង់ នៅពេលដែលយល់ថាខ្លួនឯងឆ្លាត។
៤. ដៃគូអ្នកមិនព្រម គោរពេតាមការសម្រេចចិត្ដរបស់អ្នក។
៥. គេមិនផ្ដល់តម្លៃអោយអ្នក គេគិតតែរឿងមួយគត់ អាចជារឿងផ្លូវភេទ ឬលុយរបស់ អ្នក។
៦. ដៃគូនិយាយមិនល្អពីអ្នកដូចជា សក់ស្តើង ឬក្លៀកអ្នកជាដើម ធ្វើអោយអ្នកមានអារម្មណ៍មិនល្អ។
៧. អ្នកមានអារម្មណ៍ថាខ្មាស់គេដោយសារការស្រែកដាក់គ្នាទៅវិញទៅមក នៅចំពោះមុខកូន។
៨ .ខ្វះមានទំនុកចិត្ដទៅលើគ្នាទៅវិញទៅមក។
៩ . ការក្បត់ពីគ្នាពីដៃគូម្ខាង។
១០. អំពើហឹង្សាក្នុងគ្រួសារ។
១១. មានអារម្មណ៍ថា ឯកកោ នៅពេលអ្នកក្បែលគេ៕

វិធីពិនិត្យមើល ទឹកឃ្មុំសុទ្ធ មិនសុទ្ធ
August 21, 2017
នៅពេលត្រូវទិញទឹកឃ្មុំម្ដងៗ អ្នកតែងមានកង្វល់ជាខ្លាំង ព្រោះមិនដឹងថា វាសុទ្ធពិតមែន ឬអត់? ហើយក្រោយពេលទិញយកមកផ្ទះ អ្នកតែងប្រើវា ដោយមិនប្រាកដថា មានប្រសិទ្ធភាពឬអត់? ដូច្នេះ ដើម្បីដឹងថា ទឹកឃ្មុំសុទ្ធ ឬអត់ ចូរពិនិត្យមើលដូចខាងក្រោមនេះ។ – ទឹកឃ្មុំសុទ្ធ តែងតែតោងគ…