top of page

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មទីនេះ

rplogoneww sm
MI-WON
maxresdefault
sww
apple-watch-3-splash-800x618
CONTACT

095/ 070 93 93 10/077 919 949

Anchor 1

Write a catchy title...

January 01, 2020

What's this item about? What makes it interesting? Write a catchy description to grab your audience's attention...

៣ ចំនុចសំខាន់ ត្រូវចេះធ្វើ បើសិនអ្នកចង់ក្លាយជា CEO នៅអាយុ ៣០ឆ្នាំ

August 09, 2017

លោក Jonh Schwarz បច្ចុប្បន្នជា សហស្ថាបនិក និងជា CEO នៃក្រុមហ៊ុន Visier គាត់បានចែករំលែក​បទពិសោធន៍របស់គាត់ថា នៅអាយុ ២៤ឆ្នាំ ខ្ញុំបានប្រាប់មេរបស់ខ្ញុំថា ខ្ញុំចង់ក្លាយជា CEO។ កាល​នោះ​នៅ​ក្នុងឆ្នាំ ១៩៧៤ ខ្ញុំគឺជា អ្នកអភិវឌ្ឍន៍កម្មវិធី (Software Developer) ធ្វើការអោយក្រុមហ៊ុន IBM កាល​​​នោះ​​កំរ​នឹងមាន វិស្វករណាមួយ រំពឹង​ថា​ខ្លួន​នឹង​អាច​មាន​ភាព​ជោគ​ជ័យ​ក្នុង​ជីវិត​លើស​ពីនេះ​ណាស់​​។ សំណាងដែរ ដែល​ខ្ញុំ​បាន​ទទួល​ការ​ណែ​នាំ​ពី​មេ​របស់​ខ្ញុំ គាត់បានបង្រៀនខ្ញុំ ឲ្យ​ចេះ​មើល​ខ្លួន​ឯង​​ឲ្យ​​​ច្បាស់ និង ធ្វើការ​ដៅគោលបំណងដែលចង់ក្លាយទៅជា CEO ឲ្យបានជាក់លាក់។ នៅទីបំផុត ខ្ញុំ​ក៏​បាន​​សម្រេច​​ដូចបំណង ក្លាយ​ទៅជា CEO (នាយកប្រតិបត្តិ) នៅ​ប៉ុន្មាន​ឆ្នាំ​ក្រោយ​មក​គឺ​នៅ​អាយុ​ ៣០​ឆ្នាំ។ តែ​ទាំង​អស់​នេះ វាមិនមែនបានមកដោយស្រួលនោះទេ ខ្ញុំបានធ្វើរឿងជាច្រើនណាស់ ដូចជា ធ្វើ​ផែន​​ការ​ដោយ​យក​ចិត្ត​ទុក​ដាក់ ជាមួយនឹងគោលបំណងដែលខ្ញុំបានដៅទុកនោះ។

 

 

 

នាពេលបច្ចុប្បន្ននេះ ជ្រុងមួយដើម្បីអាចក្លាយទៅជា CEO (នាយកប្រតិបត្តិ)អាចនឹងខុសពីមុនបន្តិច ជាពិសេស ជាមួយនឹងភាពជឿនលឿន នៃបច្ចេកវិទ្យាហ្នឹងតែម្តង។ តែជំនាញដែល​ត្រូវ​ការ​ដើម្បី​ក្លាយ​ជា​ អ្នកដឹកនាំម្នាក់ដែល មានប្រសិទ្ធភាពនោះ គឺមិនខុសគ្នានោះទេ។ជំនាញជាមួលដ្ឋានទាំងនេះ គឺ​ត្រូវ​ការ​បទពិសោធន៍នៃ ជីវិតជាក់ស្តែងដើម្បីអាចទទួលបាននូវផ្លែផ្កាទាំងអស់នេះ តែក៏នៅមាន​វិធី​ខ្លះ​ទៀត​ដែរ នៅ​ក្នុង​ការ​ដោះ​ស្រាយបញ្ហាប្រឈមនេះ។

 

ខាងក្រោមនេះ គឺជា ៣ ចំនុចសំខាន់​ដែលអ្នកត្រូវធ្វើឲ្យបាប ដើម្បីឲ្យមានលក្ខណៈសម្បត្តិគ្រប់គ្រាន់​ ក្នុងការក្លាយទៅជាCEO ទោះបីជាអ្នក​ ពុំសូវមានបទពិសោធន៍ជីវិតច្រើនក៏ដោយ តែវានឹងជូយអ្នក​ឲ្យ​មាន​ឋាមពល និងគំនិតដល់អ្នក៖

 

១). បង្កើតក្រុមដើម្បីបំពេញនូវចំនុចខ្វះខាតរបស់អ្នក

នៅពេលខ្លះ អ្នកគ្រប់គ្រងថ្នាក់ខ្ពស់ដ៏មានបទពិសោធន៍ម្នាក់ក៏ត្រូវការ ក្រុមមនុស្សនៅក្បែរគាត់​ដើម្បី​ផ្តល់យោប់ដែរ ជាពិសេសពីបុគ្គលិកដែលជាជំនាញ ក្នុងដែនគ្រប់គ្រងរបស់គេ។ ចំពោះអ្នក​ដឹកនាំ​វ័យ​ក្មេង វាគឺជាចំនុចមួយដែលមិនត្រូវមើលរំលង ប្រសិនបើ​មិនចង់បង្កើត​កំហុសធ្ងន់ធ្ងរ​នោះទេ។ កង្វះ​ខាត ​នៃ​បទពិសោធន៍គ្រប់គ្រងអាចនាំមកនូវផលវិបាកដ៏ធ្ងន់ធ្ងរជាច្រើន ដូចជា ការជួលមនុស្សខុស ការចាយវាយលុយខុសគោលដៅ ជួបបញ្ហានៅក្នុងការចុះកិច្ចសន្យាខាតផលប្រយោជន៍ រឺ​ធ្លាក់នៅក្នុង ការពាក់ព័ន្ធនឹងប្រព័ន្ធច្បាប់​ផ្សេងៗ វាអាចមានផ្សេងទៀត នេះគ្រាន់តែរាប់ត្រូសៗតែប៉ុណ្ណោះ។

 

ចុចអាន៖ ២១ គន្លឹះជោគជ័យ ជម្រុញ និង លើកទឹកចិត្តសហគ្រិនវ័យក្មេងឲ្យជោគជ័យ

 

ឥឡូវយកករណីលោក Mark Zuckerbergនិងលោក Sheryl Sandberg។នៅក្នុងក្រុមហ៊ុន​Facebookលោក Mark Zuckerberg គាត់មានផលិតផល ខណៈពេលនាង ជាមនុស្សដែលចេះតំរង់​ទិស​អាជីវកម្ម​ច្បាស់លាស់។ ពួកគេទាំងពីរនាក់ បំពេញ​គ្នា​ទៅ​វិញ​ទៅ​មក​ជាមួយ​នឹង​ជំនាញរ​បស់​ពួកគេ​ហើយ​​ធ្វើ​កា​រ​​សហការ​​គ្នា ដើម្បី​សម្រេច​គោលដៅ​រួម ក​សាង​ក្រុមហ៊ុម​មួយ​ឲ្យ​ជោគ​ជ័យ​ដូច​សព្វ​ថ្ងៃ​នេះ។

 

មួយករណីផ្សេងទៀត លោកLarry Page និងលោក Sergey Brin ដែល​ជា​សហស្ថាបនិក​របស់​ក្រុម​ហ៊ុន Google(ទាំងពីរនាក់ ក្នុងវ័យ ២៥ឆ្នាំ) បានពាំនាំបទពិសោធន៏ជាច្រើនពីលោក Eric Schmidt ដូច្នេះ​​ហើយ​ដែល​ធ្វើឲ្យ ពូកគេទាំងពីរ អាចគ្រប់គ្រងក្រុមហ៊ុននេះបានល្អ។

 

នៅ​​ពេល​បង្កើតភាពជាអ្នកដឹកនាំក្រុមរបស់អ្នក ចូរកុំសំឡឹងមើល តែមនុស្សដែលអ្នកចូលចិត្ត ត្រូវ​ស្វែង​រក​​មនុស្សដែលតែងតែតតាំងនឹងអ្នក ព្រោះថាគេនឹងអាចធ្វើឲ្យអ្នករីកចម្រើន។

 

២). ប្រើអំនាចនៃការគិត ទាំងវិជ្ជមាន និងអវិជ្ជមាន

ប្រសិនបើអ្នក ចាប់ផ្តើមធ្វើអាជីវកម្ម នៅពេលដែលអ្នកមានអាយុត្រឹមជាង ២០ឆ្នាំ ដោយមិនភ័យខ្លាច ពីការប្រឈមនានាអតីតកាល អ្នកនឹងទទួលបានអត្ថប្រយោជន៍ខ្លះ តែ​អ្នក​នឹង​អាច​ជួប​ផល​វិបាក​ជា​ច្រើន​។

 

ផលវិបាកដ៏ធំបំផុតមួយគឺ ខ្វះនូវកំណត់ត្រាទិន្នន័យមួយចំនួន(Lack of a track record) ដែល​វាជា​សក្តា​នុ​ពល​សម្រាប់​​អ្នកវិនិយោគ ប្រហែលជាត្រូវការចាំបាច់នោះ ដើម្បី​ធ្វើជាមូល​ដ្ឋាន​គ្រឹះ​ប្រើប្រាស់​សម្រាប់​ធ្វើ​ការ​វាយ​តម្លៃ​ ពីប្រូបាបនៃភាពជោគជ័យរបស់អ្នក។ តែវាក៏អាចនៅមាន​ឱកាសដែរ តែត្រូវ​ថឆ្លងការ​ខិត​​ខំប្រឹងប្រែងច្រើនដើម្បីធ្វើឲ្យគេជឿអ្នកហើយព្រមដាក់ទុនវិនិយោគ។យុទ្ធសាស្ត្រដ៏មាន​សក្តា​នុ​ពល​មួយផ្សេងទៀតនោះគឺ ធ្វើការជួលមនុស្សដែលគាត់មានបទពិសោធន៍ច្រើន ដើម្បីឲ្យជូយ តែអ្នក​ក៏ មិនត្រូវ​ធ្វេសប្រហែសនៅក្នុងការគ្រប់គ្រងដំណើការណ៍អាជីវកម្មរបស់អ្នកដែរ។

 

ចុចអាន៖ ១០ ទំលាប់អាក្រក់ អ្នកត្រូវ​បំបាត់​ចោល មុនពេលក្លាយជាសហគ្រិន

 

ចំពោះអត្ថប្រយោជន៍វិញ វាក៏គូឲ្យចាប់អារម្មណ៍ផងដែរ គឺថា អ្នកដឹកនាំវ័យក្មេងម្នាក់ គេមិនទាន់​ស្គាល់​ពា​ក្យ​ថា អ្វីគឺ មិនអាចទៅរួច នោះទេ (what is not  possible) ដែរវានឹងធ្វើ​ឲ្យគេ​ ធ្វើ​ឲ្យគ្មានចិត្ត​ស្ទាក់​ស្ទើរ​​នោះ​ឡើយ។ ភាគច្រើនបទពិសោធន៍បរាជ័យ តែងច្រើនស្ថិនក្នុងចិត្តរបស់អ្នក​ដឹកនាំដែល​​ទទួល​រ​ង​​នូវ​ភាព​បរាជ័យ។ សហគ្រិនរឺអ្នកដឹកនាំវ័យក្មេង ត្បិតថាគាត់ជាមនុស្សខ្វះ បទពិសោធន៍មែនតែគាត់ ក៏មិនមាន​ បទពិសោធន៍អវិជ្ជមានដែលអាចធ្វើឲ្យគាត់រងឥទ្ធិពល ពីអតីតកាលផងដែរ(a past negative experience)។

 

៣). រៀនដាក់ខ្លួន រៀននិងស្វែងយល់ពីអ្នកក្រោមបង្គាប់

អ្នកដឹកនាំ ចាំបាច់ត្រូវតែមានតម្លាភាព​ (Transparent) នៅក្នុងការដឹកនាំ និងត្រូវចេះដាក់ខ្លួន បត់បែន​ឲ្យ​បាន​​សមស្របតាមកាលៈទេសៈ។ ការពិតណាស់ ភាពឆ្លាតវៃនៅក្នុងការ ចេះដាក់ខ្លួន គឺ​ជា​សមត្ថភាព​​មួយ នៅក្នុងការប្រមើលមើលគ្រប់ជ្រុង និងចេះធ្វើការពិចារណា​នូវគំនិតល្អៗដ៏ទៃទៀត។ សម្រាប់ Google ដែលជាក្រុមហ៊ុនមួយ នាំមុខគេនាពេលបច្ចុប្បន្នវិញ គេផ្តោតទៅលើលក្ខណៈវិនិច្ឆ័យ ជាង​សញ្ញាប័ត្រ។ ជាអកុសលដែល មនុស្សច្រើនតែ សម្លឹងមើលពីចំនុចខ្សោយ រឺចំនុចអវិជ្ជមាន របស់​បុគ្គល​ម្នាក់ ជាង/មុន មើលពីចំនុចខ្លាំងរបស់គេ ខណៈពេលដែលបុគ្គលនោះមាន​ចំនុច​ខ្លាំង លើស​លុប​លើ​ចំនុចខ្សោយនោះ។

 

មនុស្សដែលចេះដាក់ខ្លួន គឺតែងតែស្តាប់ និង​ រៀនពីអ្នកដ៏ទៃ។ គេតែផ្តល់ឱកាសដល់នរណាម្នាក់ដែល​ គេមានសមត្ថភាពគ្រប់គ្រាន់ ដើម្បីបញ្ចេញសមត្ថភាព។ គេផ្តល់តម្លៃឲ្យ​នរណាម្នាក់​ ទៅ​តាម​តម្លៃ​ដែល​គេ​គួ​ទទួល​បាន​។ គេមិនមានអំនួតខ្លាំង នៅពេលដែលគេទទួលបានសមិទ្ធផលល្អ។ គេ​តែង​ប្រកាន់​ខ្ជាប់​ខ្ជួន ក្នុងការពិនិត្យពិច័យមើល និង​ ជម្រុញ​លើក​ទឹក​ចិត្ត​ខ្លួនឯង​ជានិច្ច ដើម្បីឲ្យប្រាកដថា ខ្លួនឯង​​បាន​ធ្វើត្រឹមត្រូវទៅតាម គោលដៅរបស់អាជីវកម្មដែលបានកំណត់នោះ។

 

ជាចេះដាក់ខ្លួនស្វែងយល់ពីអ្នកដទៃវាគឺជារឿងល្អ ប៉ុន្ដែអ្នកដឹកនាំ ត្រូវ​តែ​មាន​ឆន្ទៈ​ដើម្បី​ដឹកនាំ​អោយ​មាន​ជ័យ​ជំនះ​ផង​ដែរ។

 

 

ចុចអាន៖ ៧ មេរៀន ពីសហ​គ្រិន​នៅ​បន្ត​ធ្វើ​ការ​ងារ​ឲ្យ​គេ​ ខណៈ​ពេល​ដែល​គាត់​កំពុង​តែ​ចាប់​ផ្តើមអាជីវកម្ម

 

អត្ថបទ៖ សហគ្រិន/ គន្លឹះជោគជ័យ

Please reload

គន្លឹះសំខាន់ៗ ដើម្បីទទួលបានជោគជ័យ

 

bottom of page