
មកកាន់គេហទំព័ររបស់យើង

មកកាន់គេហទំព័ររបស់យើង

វិធីងាយៗក្នុងសម្រកទម្ងន់ ពិតជាអស្ចារ្យណាស់មួយថ្ងៃអាចស្រកបានមួយគីឡូក្រាមទៅ២គីឡូក្រាម ទទួលទានអាហារ ដូចខាងក្រោម...!
August 20, 2017
ពិតជានឹកស្មានមិនដល់់ថារូបមន្ដងាយៗនេះអាចអោយអស់លោកអ្នកស្រកគីឡូបាន១ទៅ២គីឡូបានក្នុងមួយថ្ងៃដោយគ្មានជាតិគីមីនឹងសាមញ្ញបំផុត
ពិតជាអស្ចារ្យណាស់ដែលរូបមន្ដធម្មជាតិមួយនេះអាចផ្ដល់អត្ថប្រយោជន៏ដល់រាងកាយនឹងស្រកគីឡូបានសូមធ្វើតាមការណែនាំខាងក្រោមនេះនោះគីឡូរបស់អ្នកប្រកដជាស្រកបានយ៉ាងឆាប់រហ័សដោយអនុវត្តន៍តាមវិធីខាងក្រោមនេះ ហើយវត្ថុធាតុដើមនេះមានធាតុផ្សំតែពីរមុខប៉ុណ្ណោះ គឺងាយស្រួលរកណាស់។
ចង់ដឹងពីសេចក្តីលម្អិតយ៉ាងណានោះ សូមតាមដានទាំងអស់គ្នាដូចខាងក្រោម៖
# គ្រឿងផ្សំ
១. ប្រេងអូលីវ ៖ ប្រេងអូលីវ ជាខ្លាញ់ដែលល្អសម្រាប់សុខភាព មានកូឡេស្តេរ៉ូលទាប ជួយសម្រួលដល់ការរំលាយអាហារ ជួយសុខភាពបេះដូង និងជួយសម្រកទម្ងន់ផងដែរ។
២. ក្រូចឆ្មារ ៖ ក្រូចឆ្មារ គឺជាផ្លែដែលមានជាតិអាស៊ីត ដែលអាចប្រយុទ្ធប្រឆាំងនឹងបាក់តេរី និងជួយដល់ការរំលាយអាហារនឹងកំចាត់ជាតិខ្លាញ់បីរាងកាយ។ ជាពិសេស វីតាមីន C ក្នុងផ្លែក្រូចឆ្មា អាចកម្ចាត់ជាតិខ្លាញ់លើសក្នុងរាងកាយរបស់អស់លោកអ្នក និងជួយឲ្យស្រកទម្ងន់បានផងដែរ។
# របៀបអនុវត្ត
ជារៀងរាល់ព្រឹក អ្នកទាំងអស់គ្នាត្រូវច្របាច់យកទឹកក្រូចឆ្មារចំនួន ២ ស្លាបព្រាបាយ និងប្រេងអូលីវ ២ ស្លាបព្រាបាយ ចូលក្នុងទឹកក្តៅអ៊ុនៗបន្តិច កូរឲ្យសព្វ រួចទទួលទាន ហើយការទទួលទាននេះ គឺមុនអាហារពេលព្រឹក ១៥នាទី ។
អ្នកគួរទទួលទានវាជារៀងរាល់ថ្ងៃ មុនពេលទទួលទានអាហារពេលព្រឹក បន្ទាប់មកអ្វីដែលអ្នកអាចទទួលទានបាននៅពេលថ្ងៃ និងពេលល្ងាចគឺគួរជាផ្លែឈើ និងបន្លែ តែប៉ុណ្ណោះ។ ជាពិសេសត្រូវទទួលទានទឹកឲ្យបានច្រើន តាមដែលអាចធ្វើទៅបាន (តិចបំផុតក៏ ១០ កែវដែរ)។
ប្រសិនបើអ្នកអាចទទួលទានបានតាមការណែនាំនេះ មិនយូរទេ អ្នកនឹងសង្កេតឃើញថាស្រកទម្ងន់ពីមួយថ្ងៃ ទៅមួយថ្ងៃ ជាក់ជាមិនខានឡើយ៕
កំណត់ចំណាំ៖ ប្រសិទ្ធភាពរបស់ផលិតផលអាស្រ័យលើសរីរាង្គកាយរបស់មនុស្សម្នាក់ៗខុសគ្នា

វិធីធម្មជាតិធ្វើឱ្យធ្មេញស!
August 20, 2017
វិធី4យ៉ាងធ្វើឲ្យធ្មេញសបាន
ពេលបច្ចុប្បន្ននេះការធ្វើធ្មេញឲ្យភ្លឺសស្អាតពិតជាមិនពិបាកទេ ជាមួយនឹងការព្យាបាលតាមបែបវិទ្យាសាស្ត្រនៅគ្លីនិកធ្មេញ ខណៈពេលដែលការព្យាបាលដោយគីមីពិតជាធ្វើឱ្យធ្មេញរបស់អ្នកស ប៉ុន្តែវាក៏អាចបង្កឱ្យមានបញ្ហាដូចជាការស្រៀវធ្មេញ ។ដើម្បីធ្វើឲ្យធ្មេញស សូមអានអត្ថបទខាងក្រោមដើម្បីដឹងពីវិធីព្យាបាលដោយធម្មជាតិ និងអាហារដែលជួយអ្នកដោះស្រាយនឹងបញ្ហានេះ
1. ការកាត់បន្ថយកម្រិតអាស៊ីត
ការទទួលទានទឹកញឹកញាប់អាចជួយទប់ស្កាត់ការកកើតស្នាម ផ្សេងៗនៅលើធ្មេញរបស់អ្នក និងរក្សាសុខភាពមាត់ធ្មេញរបស់អ្នក ។ វាក៏អាចជួយកាត់បន្ថយជាតិអាស៊ីតក្នុងមាត់ដែលបណ្តាលឱ្យខូចខាតដល់ធ្មេញរបស់អ្នក ។
2. វីតាមីន A
ការទំពាការ៉ុតឆៅនឹងបង្កើនការផលិតទឹកមាត់ក្នុងមាត់របស់អ្នក ដែលវាជាអ្នកលាងសម្អាតធ្មេញពីធម្មជាតិក្នុងរាងកាយរបស់អ្នក ។ លើសពីនេះទៅទៀត វីតាមីន A ដែលមាននៅក្នុងការ៉ុតមិនត្រឹមតែមានប្រយោជន៍ចំពោះភ្នែករបស់អ្នកប៉ុណ្ណោះទេ វាថែមទាំងពង្រឹងសុខភាពធ្មេញរបស់អ្នកផងដែរ ។
3. អាហារសម្បូរជាតិកាកសរសៃ
ប្រូខូលីមានតួនាទីស្ទើរតែដូចជាអ្នកបំបាត់កាកសំណល់នៅក្នុងមាត់របស់អ្នក និងបំផ្លាញបាក់តេរី ព្រមទាំងកំបោរនៅលើធ្មេញដើម្បីធ្វើឲ្យវាស្អាត ។ ជាតិដែកនៅក្នុងប្រូខូលីមានផលប្រយោជន៍ដោយបង្កើតជាស្រទាប់ការពារ ធ្មេញរបស់អ្នកប្រឆាំងនឹងជាតិអាស៊ីតដែលផលិតដោយបាក់តេរី ដែលវាអាចការពារស្នាម និងធ្មេញប្រហោង ។ ប្រូខូលីក៏មានជាតិកាកសរសៃខ្ពស់ដែលអាចជួយក្នុងការកាត់បន្ថយការរលាកក្នុងមាត់ផងដែរ ។
4. បន្សាបជាតិអាស៊ីត
វីតាមីន C ដែលមាននៅក្នុងផ្លែក្រូចជួយការពារមាត់ពីជំងឺ និងការរលាកអញ្ចាញធ្មេញផ្សេងៗ ។ ជាតិអាស៊ីតនៃផ្លែក្រូចក៏ជួយបន្សាបជាតិអាស៊ីតដែលបង្កឱ្យមានបញ្ហាពុកធ្មេញ ។ សំបកក្រូចក៏មានអត្ថប្រយោជន៍ផងដែរចំពោះធ្មេញរបស់អ្នក ។ អ្នកអាចសាកល្បងត្រដុសផ្នែកខាងក្នុងនៃសំបកក្រូចជាមួយធ្មេញរបស់អ្នកដើម្បីប្រយុទ្ធប្រឆាំងនឹងការកកើតកំបោរលើធ្មេញ ៕
កំណត់ចំណាំ៖ ប្រសិទ្ធភាពរបស់ផលិតផលអាស្រ័យលើសរីរាង្គកាយរបស់មនុស្សម្នាក់ៗខុសគ្នា

ចង់ដឹងពីវិធីសាស្ត្រព្យាបាលជំងឺលើសឈាម ស្ទះសរសៃឈាមដែរទេ!
August 20, 2017
វិធីនេះអាចជួយអោយលោកអ្នកអោយជាសះស្បើយពីជំងឺលើសឈាមយ៉ាងមានប្រសិទ្ធភាពខ្ពស់
ព្យាបាលដោយឱសថធម្មជាតិនេះដោយមិនចំណាយប្រាក់ ជួយឲ្យស្រកគីឡូ២ខែបាន៥គីឡូទៀតផង ជួយឲ្យស្រកគីឡូ២ខែបាន៥គីឡូទៀតផង
ជួយស៊ែរបន្តដល់អ្នកឈឺផងដូចជាការធ្វើបុណ្យដែរ!
សម្រាប់អ្នកដែលមានជំងឺលើសឈាម ឫស្ទះសរសៃឈាម អាចមួយថ្ងៃស្ទះពីរដង អាចព្យាបាលដោយប្រើខ្ទឹមស អាចព្យាបាលជា។ * វិធីធ្វើ៖
– ដាំទឹកក្ដៅ ហើយយកខ្ទឹមសបកសំបកចេញ ដំឲ្យបែកតែកុំឲ្យខ្ទេចពេក យក១ឬ២កំពិស សម្រាប់ទឹក១កែវ
– ដាក់ចូលទឹកក្តៅដូចគេឆុងកាហ្វេចឹង ហើយហូបពេលបាយហើយ មួយថ្ងៃហូបបីដង គឺព្រឹក ថ្ងៃត្រង់ និងពេលល្ងាច ជាកាស្រេច។
* ជាពិសេស វាអាចសំរកទំងន់បានទៀតផង ម្តាយរបស់ខ្ញុំ គីឡូរបស់គាត់គឺ69គឺឡុ គាត់ហូប2ខែស្រកអស់5គឺឡូ ហើយជម្ងឺក៍ធូរស្រាល97% ទើបខ្ញុំហ៊ាននិយាយ។ នេះជាលទ្ធផលទទួលបានពិតពី លោក Brand Vireak CoolCool ដែលគាត់បានបង្ហាញចែករំលែក។
កំណត់ចំណាំ៖ ប្រសិទ្ធភាពរបស់ផលិតផលអាស្រ័យលើសរីរាង្គកាយរបស់មនុស្សម្នាក់ៗខុសគ្នា

ប្រយោជន៏ទឹកក្ដៅចំពោះសុខភាព
January 06, 2023
មនុស្សភាគច្រើននិយមពិសារទឹកត្រជាកដោយសារទឹកត្រជាក់ធ្វើអោយគាត់ស្រសថ្លាស្រួលបំពង់ក។ ប៉ុន្តែអ្នកមិនដឹងទេថាការពិសារទឹកក្ដៅឧណ្ណក៏ផ្ដល់ផលល្អលើសពីទឹកត្រជាកទៅទៀត។
ខាងក្រោមនេះគឺជាគុណប្រយោជន៍ទាំង៩របស់ទឹកក្ដៅឧណ្ណចំពោះសុខភាព៖
១. សម្រកទម្ងន់
ការទទួលទានទឹកក្តៅពិតជាមានប្រយោជន៍ចំពោះការសម្រកទម្ងន់ព្រោះនៅពេល អ្នកទទួលទានទឹកក្ដៅឧណ្ណជួយសម្រួលដល់ ការរំលាយអាហារបានល្អការរំលាយអាហារល្អ នោះអ្នកនឹងអាចស្រក់ទម្ងន់ផងដែរ។ អ្នកអាចបញ្ចុះទម្ងន់បានដោយគ្រាន់តែ ការទទួលទានទឹកក្តៅជាមួយក្រូចឆ្មានៅពេលព្រឹក លើសពីនេះទៅទៀតទឹកក្តៅក៏ជួយរំលាយខ្លាញ់ពីរាងកាយរបស់អ្នកផងដែរ។
២.ជួយដល់ជំងឺផ្ដាសាយ
នៅពេលអ្នកផ្ដាសាយ ពេទ្យតែងអោយអ្នកទទួលទានទឹកក្ដៅឧណ្ណៗដើម្បីជួយសម្រួលការតឹងច្រមុះ ការទទួលទានទឹកក្តៅគឺជាមធ្យោបាយដោះស្រាយធម្មជាតិដ៏ល្អប្រសើរមួយ សម្រាប់សម្រាលជំងឺផ្តាសាយ ក្អកនិងឈឺបំពង់កផងដែរ។ វាអាចជួយរំលាយមេរោគឲ្យចេញពីផ្លូវដង្ហើមរបស់អ្នកទៀតផង។
៣. បន្ថយការឈឺចាប់ពេលមករដូវ
ជួយសម្រួលសាច់ដុំពោះរបស់អ្នកធ្វើការឈឺចាប់នៅពេលអ្នកមករដ្ដូវមានភាពប្រសើរឡើងវិញ ព្រមទាំងធ្វើអោយដំណើរនៅរដ្ដូរបស់អ្នកប្រព្រឹត្ដទៅបានយ៉ាងល្អនិងទៀងទាត់ទៀតផង។
៤. បញ្ចេញជាតិពុលពីក្នុងខ្លួន
ទឹកក្តៅត្រូវបានគេចាត់ទុកជាមេថ្នាំម្យ៉ាងដែលអាចជួយបញ្ចេញជាតិពុលចេញពីរាងកាយរបស់អ្នក គ្រប់ពេលអ្នកញ៉ាំទឹកក្ដៅនោះសីតុណ្ណភាពនៅក្នុងរាងកាយរបស់អ្នកកើនឡើងធ្វើអោយអ្នកបែកញើស។ នៅពេលអ្នកទទួលទានទឹកក្តៅ នោះសីតុណ្ហភាពក្នុងរាងកាយចាប់ផ្តើមកើនឡើងដែលបណ្តាលឱ្យអ្នកបែកញើស។
៥. បន្ថយភាពចាស់មុនវ័យ
បន្ថយភាពចាស់មុនវ័យនៅពេលក្នុងខ្លួនរបស់អ្នកសម្បូរជាតិពុលនៅវានិងធ្វើអោយអ្នកមើលមកខ្លួនឯងឆាប់ចាស់បាន។ នៅពេលដែលអ្នកញ៉ាំទឹកក្ដៅឧណ្ណ ជួយជួសជុលកោសិកាស្បែកដែលបានរងផលប៉ះពាល់ជាប្រចាំធ្វើអោយស្បែករបស់អ្នកភ្លឺរលាង។
៦.បំបាតើការកើតមុន
ការញ៉ាំទឹកក្តៅអាចជួយសម្អាតស្បែករបស់អ្នកយ៉ាងជ្រៅវាក៏ជួយកំចាត់មូលហេតុ ដែលបណ្ដាលអោយកើតមុនផងដែរ ។
៧. ជួយឲ្យសក់មានភាពរឹងមាំ
ប្រហែលជាអ្នកឆ្ងល់ហើយថាការទទួលទានទឹកក្តៅអាចធ្វើអោយសក់របស់អ្នកភ្លឺរលាងបាន។ព្រោះទឹកក្ដៅអាចធ្វើឲ្យឫសសក់រឹងមាំបាន។
៨. ជួយឲ្យសក់លូតលាស់បានលឿន
ការពិសាទឹកក្ដៅអជួយជំរុញកោសិការចាស់ៗចោលធ្វើអោយសក់របស់អ្នកលូតលាស់បានល្អ។
៩. បំំបាត់ការកើតអង្គែ
ក្រៅពីជួយធ្វើអោយសក់លូតលាស់ល្អវាក៏ជួយស្បែកក្បាលស្ងួត វាក៏ជួយកំចាត់បញ្ហារបាកតេរីបំបាក់ការកើតអង្កែធ្វើអោយស្អែកក្បាលត្រជាក់។

តែល្ហុងជួយកំចាត់សារធាតុខ្លាញ់ក្នុងពោះវៀន!
August 20, 2017
អ្នកចង់សម្រកទម្ងន់មែនទេ អាចសាកល្បងជាមួយនិងវិធីខាងក្រោមនេះបាន
ការពិសារតែល្ហុងជួយកំចាត់សារធាតុខ្លាញ់ក្នុងពោះវៀន ដែលជួយឲ្យអ្នកដែលធាត់ស្រកទម្ងន់យ៉ាងមានប្រសិទ្ធភាព។
* គ្រឿងផ្សំ៖
• ល្ហុង១ផ្លែ
• ទឹក៤លីត្រ
• ស្លឹកតើយ១០សន្លឹក។
* វិធីធ្វើ៖
• យកផ្លែល្ហុងចិតសំបក និងពុះយកគ្រាប់ចេញ រួចចិតវាជាដុំតូចៗល្មម
• ដាក់ដាំទឹក៤លីត្រឲ្យពុះរួចដាក់ល្ហុង និងស្លឹកតើយចូលរួចទុកឲ្យពុះរយៈពេលប្រមាណ១០នាទី
• បន្ទាប់មកអ្នកអាចយកទឹករបស់វាមកឆុងជាមួយតែទុករយៈពេល៥នាទី
• រួចស្រង់យកកាកតែចេញ។
*វិធីប្រើប្រាស់៖
• អ្នកអាចពិសារវាជាប្រចាំបាន
• ចំណែកឯទឹកដែលនៅសល់យើងអាចរក្សារទុកក្នុងទូរទឹកកកបានប្រមាណ២-៣ថ្ងៃ
• ពេលអ្នកចង់ពិសារវាអាចយកមកកំដៅឡើងវិញហើយឆុងជាមួយតែពិសារបាន។

«អត្ថប្រយោជន៍របស់សម្បកចេក»
August 20, 2017
តើអ្នកដឹងទេថាសម្បកចេកមានអត្ថប្រយោជន៍អ្វីខ្លះ?
ជាយូរលង់ណាស់មកហើយដែលគេដឹងថាផ្លែចេកសម្បូរទៅដោយវីតាមីន និងជាផ្លែឈើមួយប្រភេទដែលមានប្រជាប្រិយភាព តែមានចំនួនមនុស្សតិចណាស់ដែលដឹងថាសម្បករបស់ចេកក៏មានគុណប្រយោជន៍មិនតិចដែរ។ខាងក្រោមនេះគឺជាសារប្រយោជន៍មួយចំនួនរបស់សម្បកចេក។
1.កម្ចាត់មុនៈអ្នកមានដឹងទេថានៅក្នុងសម្បកចេកមានសារធាតុកត់ស៊ីដែលមានលទ្ធភាពបន្ថយការឆ្លងរោគ ព្យាបាលប្រតិកម្ម និងទប់ស្កាត់ការរីករាលដាលរបស់មុន។ ជារៀងរាល់យប់មុនពេលចូលដំណេក មិត្តគ្រប់រូបអាចយកសម្បកចេកទៅលញ់លើមុនពី៣ទៅ៥នាទីរួចលាងចេញដោយទឹកស្អាត។ អនុវត្តដូចនេះ ក្នុង១សប្ដាហ៍ អ្នកនឹងឃើញពីលទ្ធផល។
2.បំបាត់ស្នាមលឿងលើធ្មេញៈ សម្បកចេកអាចជួយធ្វើឲ្យធ្មេញសយ៉ាងល្អ។ មុនពេលចូលគេង អ្នកយកសម្បកចេកទុំទៅត្រដុសលើធ្មេញប្រមាណ៥នាទី រួចសឹមខ្ពុរមាត់ជាមួយទឹកស្អាតវិញ។ ធ្វើដូចនេះជាញឹកញាប់ នោះស្នាមកំបោរលឿងនៅធ្មេញរបស់អ្នកនឹងបាត់យ៉ាងឆាប់រហ័ស។
3.បន្ថយការហើមដោយសារសត្វល្អិតទិចឬខាំៈ នៅពេលអ្នកត្រូវ ស្រមោច មូសឬសត្វល្អិតទិចឬខាំបង្កឲ្យមានកន្ទួលរមាស់ អ្នកអាចប្រើសម្បកចេកបិទលើស្បែកដែលត្រូវទិចនោះពី៣ទៅ៥នាទី។ ជាតិកត់ស៊ីនៅក្នុងសម្បកចេកនឹងជួយឲ្យរបួសមិនហើម បន្ថយមានឈឺចាប់យ៉ាងមានប្រសិទ្ធភាព។
4.បណ្ដេញរោគឈឺក្បាលៈ វិធីសាស្ត្រព្យាបាលបែបបុរាណនេះគឺពិតជាមានប្រសិទ្ធភាព។ អ្នកគ្រាន់តែយកសម្បកចេកមកបិទលើថ្ងាស រួចប្រើដៃម៉ាស្សាថ្នមៗពី៥ទៅ១០នាទីដើម្បីឲ្យជាតិ Kali ក្នុងសម្បកចេកជ្រាបចូលស្បែកក្បាលជាការស្រេច។ អាការៈឈឺក្បាលនឹងបាត់យ៉ាងឆាប់រហ័ស៕