top of page

សូមធ្វើការបង្ហាញពីគន្លឹះសាមញទាំង៥​ ដើម្បីជួយ អោយការសម្ភាសន៏ កាន់តែមានប្រសិទ្ធភាព

១) ស្រាវជ្រាវ​ពី​ប្រវត្តិ​របស់​ក្រុមហ៊ុន និង មន្ត្រីជាន់ខ្ពស់​មួយចំនួន

          ​ស្រាវជ្រាវ​ពី​ប្រវត្តិ​របស់​ក្រុមហ៊ុន​គឺ​មិនទាន់​គ្រប់គ្រាន់​ប៉ុណ្ណោះ​ទេ អ្នក​គួរតែ​ធ្វើការ​ស្រាវជ្រាវ​ពី​ប្រវត្តិ​របស់​នាយក

​ប្រតិបត្តិ រួមទាំង​មន្ត្រីជាន់ខ្ពស់​មួយចំនួនទៀត ។ ក្រៅពីនេះ​អ្នក​គួរ​តាមដាន​ព័ត៌មាន​ដែលជា​ការចេញផ្សាយ​ពី​ក្រុមហ៊ុន

​ដែល​អ្នកដាក់ពាក្យ​សុំចូល​ធ្វើ​ការងារ ។ ត្រូវ​មើល​ពី​របាយការណ៍​នូវ​អ្វីដែល​ពួកគេ​សម្រេចបាន មើល​ពី​ចក្ខុវិស័យ និង

បេសកកម្ម​របស់​ក្រុមហ៊ុន

២) បង្ហាញ​ពី​ភាព​ពេញចិត្ត​ចំពោះ​ក្រុមហ៊ុន

          ​ការ​មាន​ជំនាញ​គ្រប់គ្រាន់​ក្នុង​ខ្លួន​អ្នក ចំពោះមុខ​ដំណែង​ដែល​អ្នកស្នើសុំ​មានន័យថា​អ្នក​បាន​ជាប់​ពាក់កណ្ដាល​

ហើយ​សម្រាប់​ការសម្ភាសន៍​របស់​អ្នក ។ ប៉ុន្តែ​អ្វីដែល​អ្នក​សម្ភាសន៍​ចង់ដឹង​ពី​អ្នក​ថែមទៀត គឺ​ចំណង់​ចំណូលចិត្ត​ពិត

​របស់​អ្នក​សម្រាប់​អាជីវកម្ម​ដែល​អ្នក​ចង់​ធ្វើ​។ ដូច្នេះ​អ្នក​ត្រូវ​ស្វែងរក​អ្វី​ដែលជា​ឧទាហរណ៍​ជាក់ស្ដែង​មួយ​របស់​ក្រុមហ៊ុន

​ដែល​បានធ្វើ​ពីមុន មិន​ថា​ផលិតផល​ឬ​សេវាកម្ម​ណាមួយ​ដែល​អ្នក​ពេញចិត្ត ហើយ​រៀបរាប់​វា​ចេញមក​។

៣) រក្សា​គំនិត​បែប​វិជ្ជមាន

          ​ពេល​សម្ភាសន៍​អ្នក​គួរ​ជៀសវាង​នូវ​អារម្មណ៍​អវិជ្ជមាន​ទាំងឡាយ ទោះពីជា​គេ​សួរ​ដល់​ក្រុមហ៊ុន​ចាស់​របស់​អ្នក

ដែល​អ្នក​ធ្លាប់​ខឹង​និង​ស្អប់​នូវ​ចៅហ្វាយនាយ​ចាស់ ឬ ក្រុមហ៊ុន​ចាស់​របស់​អ្នក​ក៏ដោយ​ព្យាយាម​ឆ្លើយ​អ្វី​ដែលជា​ភាព

​វិជ្ជមាន​របស់​អ្នក​។

៤) ត្រូវ​រៀបចំ​សំនួរ​ដើម្បី​សួរ​តប​អ្នក​សម្ភាសន៍

          ​អ្នក​មិនត្រូវ​ឆ្លើយ​ពាក្យ​ថា​គ្មាន​សំនួរ​នោះទេ​នៅពេលដែល​អ្នក​សម្ភាសន៍​អ្នកផ្ដល់​ឱកាស​ឲ្យ​អ្នក​សួរ​ត្រលប់​ទៅវិញ

នៅក្នុងពេល​កំពុង​សម្ភា​សន៍​។ យ៉ាងហោចណាស់​អ្នក​ក៏ត្រូវ​មាន​សំនួរ​ពី៣ទៅ៥សំនួរ​ដើម្បី​សួ​របក​ទៅកាន់​អ្នក​សម្ភាសន៍

​អ្នក ។ ហើយ​ព្យាយាម​សួរ​ឲ្យ​ចំ​នូវ​ចំណុច​ស្នូល​របស់​ក្រុមហ៊ុន ឬ ពី​ទស្សនវិស័យ​របស់​ក្រុមហ៊ុន​ទៅ​ពេលអនាគត ដែល​

វា​ជា​ផ្នែក​មួយ​ដែល​អ្នក​សម្ភាសន៍​ចាប់អារម្មណ៍​លើ​រូបអ្នក​ថា​អ្នក​ពិតជា​ចាប់អារម្មណ៍​លើ​ក្រុមហ៊ុន​ពិតមែន​។
៥) សួរ​សំនួរ​ដែល​ឆ្លុះបញ្ចាំង​ពី​ខ្លួន​អ្នក​ក្រោយ​សម្ភាសន៍

          ​ក្រោយពី​អ្នក​សម្ភាសន៍​ផ្ដល់ឱកាស​ឲ្យ​អ្នក​សួរ​សំនួរ​ពី​ក្រុមហ៊ុន​រួចហើយ​អ្នក​ត្រូវ សួរ​សំនួរ​ដែល​ឆ្លុះបញ្ចាំង​ពី​ខ្លួន​អ្នក

​វិញ​ម្ដង ដោយ​អ្នក​អាច​សុំ​ដំបូន្មាន​បន្ថែម​ពី​ពួកគេ​លើ​ភាពខ្លាំង​និង​ភាព​ខ្សោយ​របស់​អ្នក ព្រោះ​សំនួរ​ទាំងនេះ​នឹងមិន​ប៉ះ

ពាល់​ដល់​ការសម្ភាសន៍​របស់​អ្នក​ឡើយ​។
 

ធ្វើអ្វីខ្លះនៅពេលលោកអ្នកចូលធ្វើការថ្ងៃដំបូង?

 


          ភាព​​​ខ្មាសអៀន ភ័យ​ផង​អរ​ផង​ អារម្មណ៍​មិន​នឹងនរ​ ចង់​បង្ហាញ​ការងារ​ភ្លាមៗ​យ៉ាង​តក់ក្រហល់​ជាដើម​ គឺ​ជា​រឿង​

ធម្មតា​ទៅ​ហើយ​នៅ​ក្នុង​ថ្ងៃ​ការងារ​ដំបូង​របស់​​ប្រិយមិត្ត​ទូទៅ។ ទោះបីជា​បែប​នេះ​ក្តី ទាំង​នេះ​ជា​សញ្ញាណ​មិន​ល្អ​​មួយ​

ដែល​អ្នក​គួរ​ជៀសវាង​ ហើយ​គិត​ពី​អ្វី​ដែល​អ្នក​គួរ​ធ្វើ​​ជំនួស​វិញ​នៅ​កំឡុង​ពេល​នេះ​។ ​ចំណុច​សំខាន់ៗ​ទាំង ១៤ ​ខាង

ក្រោម​នេះ​​អាច​ទុក​​ធ្វើ​ជា​ត្រីវិស័យ​ជួយ​បង្ហាញ​ផ្លូវ​​ដល់​​ប្រិយមិត្ត​​បាន​នៅ​ពេល​ធ្វើ​ការងារ​ថ្ងៃ​ដំបូង​នេះ។​

១) មក​ឲ្យ​បាន​​មុន​ម៉ោង

          ថ្ងៃ​ធ្វើ​ការ​ដំបូង​របស់​អ្នក អ្នក​ត្រូវ​មក​ធ្វើ​ការ​ឲ្យ​បាន​មុន​គេ​ យ៉ាងហោចណាស់​ឲ្យបាន ១៥ នាទី​មុន​ម៉ោង​ធ្វើ​ការ​ដែរ

ដើម្បី​បង្ហាញ​ពី​ភាព​សកម្ម​មួយ​របស់​អ្នក​​នៅ​ក្នុង​ការងារ​ថ្មី​នេះ ​និងអាច​មាន​ពេល​គ្រប់គ្រាន់​​ក្នុង​ការ​ត្រៀម​ខ្លួន​មុន​ការងារ​

ចាប់​ផ្តើម។ ​​


២) ត្រៀម​ខ្លួន និង ​លើក​ចម្ងល់​ឡើង

          លោក​អ្នក​គួរតែ​ស្តាប់​ឲ្យ​បាន​ច្រើន​បន្តិច​​ពី​អ្នក​គ្រប់គ្រង​និងក្រុម​ការងារ​ហើយ​ចាប់​ផ្តើម​សាកសួរ​សំនួរ​ឲ្យ​បាន​ច្រើន

​នូវ​ចម្ងល់​នានា​ជុំវិញ​ការងារ​របស់​អ្នក​ ជា​ពិសេស​នៅ​ពេល​មាន​ភាព​ស្រពិចស្រពិល​ពី​តួនាទី​ដែល​អ្នក​ត្រូវ​ធ្វើ​នៅ​ក្នុង​ការងារ​

ថ្មី​នេះ​​តែម្តង។

៣) បង្កើត​ទំនាក់ទំនង​


          កត្តា​ដ៏​សំខាន់​​ចំនួន​ពីរ​នៅ​ទី​នេះ​គឺ​ថា អ្នក​មិន​ត្រឹមតែ​​ចាប់​ផ្តើម​បង្កើន​ទំនាក់ទំនង​ជា​មួយ​ក្រុម​ការងារ​របស់​អ្នក​តែ

​ប៉ុណ្ណោះ​ទេ តែ​អ្នក​ក៏​ត្រូវ​​សម្លឹង​មើល​​បុគ្គលិក​ឯទៀត​​ដែល​អ្នក​យល់​​ថា គឺ​ជា​បុគ្គល​ដែល​គួរ​ឲ្យ​រាប់អាន។ នេះ​នឹង​ធ្វើ​ឲ្យ​

អ្នក​មាន​​ពង្រីក​បណ្ដាញ​ទំនាក់ទំនង​កាន់តែ​ធំ​ឡើង និង បង្កើត​ភាព​ស្និទ្ធស្នាល​គ្រប់​ច្រកល្ហក​នៅ​ក្នុង​កន្លែង​ការងារ​របស់​

អ្នក។

៤) សម្រាក

 

  អ្នក​ត្រូវ​ចាំ​ថា នៅ​ថ្ងៃ​ដំបូង​របស់​អ្នក ក៏​ជា​ថ្ងៃ​ដែល​អ្នក​​ត្រូវ​សម្រាក​ផង​ដែរ​ដើម្បី​​យក​ពេល​​ពិនិត្យ​មើល​​​​​យុទ្ធសាស្ត្រ

​​ជា​ច្រើន​ជួយ​បង្កើន​ប្រសិទ្ធភាព​ការងារ។ អ្នក​ត្រូវ​ប្រាកដ​ថា អ្នក​ពិត​ជា​បាន​សម្រាក​ ត្រៀមខ្លួន និង មាន​ហេតុផល​គ្រប់

គ្រាន់​ដើម្បី​បំពេញ​​ការងារ​បាន​ទាន់​ពេល​វេលា។

៥) ញញឹម

          កុំ​ភ្លេច​ណា! នៅ​ពេល​ដែល​​អ្នក​ឈាន​ជើង​ចូល​ធ្វើ​ការងារ​ក្នុង​ថ្ងៃ​ដំបូង សូម​បង្កើន​ស្នាម​ញញឹម​ទៅ​មនុស្ស​គ្រប់គ្នា​

ឲ្យ​បាន​ច្រើន ជា​ពិសេស​អ្នក​រួម​ក្រុម​ការងារ ព្រោះ​វា​អាច​​​ផ្តល់​ថាមពល​​ជួយ​បង្កើន​ភាព​ស្និទ្ធស្នាល ការ​រាប់អាន និង

ក្តី​សង្ឃឹម​មួយ​ប្រកបដោយ​ភាព​ជឿជាក់​​គ្នា​ទៅវិញ​ទៅ​មក ហើយ​នេះ​តំណាង​ឲ្យ​ភាព​​ពេញចិត្ត​ពេញ​ថ្លើម​នៅ​កន្លង​ការងារ​

តែម្តង។

៦) ស្លៀកពាក់​ឲ្យ​បាន​ត្រឹមត្រូវ

          នៅ​ពេល​ដែល​អ្នក​ស្លៀកពាក់​មិន​សមរម្យ​ពេក តុបតែង​ខ្លួន​ជ្រុល ឬ ស៊ីវិល័យ​ពេក​ខុស​ពី​បទបញ្ជា​ផ្ទៃ​ក្នុង​នៃ​ឯក

សណ្ឋាន​ការងារ នឹង​ធ្វើ​ឲ្យ​ក្រុម​ការងារ​របស់​សម្លឹង​មក​អ្នក​ក្នុង​ផ្លូវ​​អវិជ្ជមាន​មួយ។ ចំណុច​នេះ អ្នក​គ្រាន់តែ​ស្លៀកពាក់​​​ឲ្យ​

សមសួន​នឹង​​ការងារ​របស់​អ្នក ឬ​បើ​មិន​ច្បាស់​ទេ គួរ​សាកសួរ​ផ្នែក​រដ្ឋបាល (Admin) គឺ​អាច​បង្ហាញ​ផ្លូវ​អ្នក​​ដោះស្រាយ​បញ្ហា

​នេះ​បាន។

៧) កុំ​ខ្មាសអៀន

          ភាព​ខ្មាសអៀន​ មិន​គួរ​​កើត​មាន​នៅ​ថ្ងៃ​​ចូល​ធ្វើ​ការ​ដំបូង​​របស់​អ្នក​នោះ​ឡើយ ពោល​គឺ​អ្នក​ត្រូវ​បង្ហាញ​ខ្លួន​ដោយ​ស្វា

ហាប់ និង ​មាន​ទំនុកចិត្ត​រាល់​ពេល​បង្ហាញ​ខ្លួន​ទៅ​កាន់​​​មនុស្ស​ ឬ បុគ្គលិក​ថ្មីៗ​នៅ​កន្លែង​ការងារ​របស់​អ្នក​ ទើប​ជា​ជម្រើស​

ដ៏​ល្អ​ប្រសើរ។

៨) កុំ​ព្យាយាម​​ធ្វើការ​ខ្លាំង​ពេក

          នៅ​ថ្ងៃ​ដំបូង អ្នក​ប្រហែល​ជា​ចង់​បង្ហាញ​ភាព​ទាក់ទាញ​​ទៅ​​បុគ្គលិក​គ្រប់គ្នា​ថា អ្នក​ជា​​បុគ្គលិក​មួយ​ដ៏​សកម្ម​ម្នាក់​។

យ៉ាងណាក៏ដោយ ចំណុច​នេះ​កុំ​អាល​តក់ក្រហល់​អ្វី ពោល​គឺ​ត្រូវ​សម្រួល​ឥរិយាបថ​ជា​ធម្មតា ធ្វើ​ការ​មួយៗ រង់​ចាំ​បញ្ចេញ

​ថាមពល​របស់​អ្នក​នៅ​ថ្ងៃ​បន្ទាប់​ក៏​មិន​យឺត​ពេល​ដែល។

៩) កុំ​បដិសេធន៍​ពេល​មាន​គេ​អញ្ជើញ​ទទួលទាន​អាហារ​ថ្ងៃ​ត្រង់

          ប្រសិន​បើ​​អ្នក​រួម​ការងារ ចៅហ្វាយ ឬ អ្នក​គ្រប់គ្រង​របស់​អ្នក​អញ្ជើញ​អ្នក​​ទៅ​ទទួលទាន​អាហារ​ថ្ងៃ​ត្រង់​​នៅ​ថ្ងៃ​ដំបូង​

នេះ​ អ្នក​ត្រូវ​យល់​ព្រម​ភ្លាមៗ ព្រោះ​ថា​នេះ​បាន​បង្ហាញ​ពី​ការ​​ចូលរួម​របស់​អ្នក​ក្នុង​ក្រុម​ការងារ​ថ្មី ដែល​ជា​​តម្រូវ​ការ​ដ៏​ចាំ

បាច់​​សម្រាប់​ប្រសិទ្ធភាព​ការងារ​នេះ​ឯង។

១០) ស្តាប់ និង អង្កេត​ដោយ​យកចិត្ត​ទុកដាក់

          ចំណុច​ដ៏​ល្អ​បំផុត​ដែល​​អ្នក​គួរ​តែ​ធ្វើ​នៅ​ក្នុង​ថ្ងៃ​ដំបូង​នៃ​ការងារ​របស់​អ្នក គឺ​ត្រូវ​ស្តាប់​ហើយ​ស្តាប់​ទៀត ស្តាប់​ឲ្យ

​បាន​ច្រើន។ វា​មិន​មែន​ជា​ពេល​វេលា​ដ៏​សមស្រប​មួយ​សម្រាប់​អ្នក​ឲ្យ​បញ្ចេញ​ទស្សនៈ​ឲ្យ​បាន​ច្រើន​នោះ​ទេ ហើយ​អ្នក

​ត្រូវ​ប្រាកដ​ថា ការ​ស្តាប់​របស់​អ្នក​ប្រកប​ដោយ​ភាព​រីករាយ​រាក់ទាក់ ញញឹម និង យកចិត្ត​ទុកដាក់​បំផុត​​ដើម្បី​ដឹង​ពី​ការងារ

​ដែល​អ្នក​ត្រូវ​ធ្វើ​។

១១) យកចិត្តទុកដាក់​ស្តាប់​ការ​សម្រេចចិត្ត​លើ​​យុទ្ធសាស្ត្រ​ការងារ​

          ការ​ស្តាប់ និង អង្កេត​ដោយ​យកចិត្ត​ទុកដាក់​មិន​ទាន់​គ្រប់គ្រាន់​សម្រាប់​អ្នក​នៅ​ឡើយ​ទេ។ ហេតុដូច្នេះ អ្វី​ដែល​ជា​

ការងារ​បន្ទាប់​របស់​អ្នក​នោះ​គឺ​ថា តើ​ចៅហ្វាយ អ្នក​គ្រប់គ្រង ឬ ក្រុម​ការងារ​របស់​អ្នក​​បាន​សម្រេចចិត្ត​លើ​យុទ្ធសាស្ត្រ​

ការងារ​ដោយ​របៀបណា? ​នៅ​​ពេល​មាន​កិច្ចប្រជុំ ឬ យុទ្ធសាស្ត្រ​​ត្រូវ​បាន​ធ្វើ​ឡើង វា​ជា​ឱកាស​ដ៏​ល្អ​ដើម្បី​​ផ្តល់​ឲ្យ​អ្នក​រៀន

សូត្រ​បាន។

១២) ពិនិត្យ​មើល​តួនាទី​ការងារ

          ជា​ការ​ពិត​នៅ​ថ្ងៃ​ដំបូង​របស់​អ្នក ភាគី​ក្រុមហ៊ុន​នឹង​​លើក​ឡើង​ពី​តួនាទី​របស់​អ្នក​ជា​លាយលក្ខណ៍អក្សរ​ ឬ ដោយ

​ផ្ទាល់​មាត់​​ថា តើ​អ្នក​​ត្រូវ​ធ្វើ​អ្វី​ខ្លះ​? អ្នក​ត្រូវ​មើល​ពី​តួនាទី​​នីមួយៗ​របស់​អ្នក​ និង ដើម្បី​ដឹង​ពី​អ្វី​ដែល​នឹង​កើត​មាន​លើ​​ការងារ

​របស់​អ្នក​​នៅ​ពេល​ខាងមុខ។

១៣) ទូរស័ព្ទ​ត្រូវ​ដាក់​សម្លេង​ស្ងាត់

          ថ្ងៃ​ដំបូង​នៃ​ការងារ​ ជា​ពេលវេលា​មួយ​ដែល​អ្នក​ត្រូវ​យកចិត្ត​ដាក់​​​ស្តាប់ ស៊ើបអង្កេត និង ពិនិត្យ​មើល​សកម្មភាព​​ជា​

ច្រើន​​នៅ​កន្លែង​ការងារ​របស់​អ្នក។ វា​មិន​សម​ទំនង​នោះ​ឡើយ​ដែល​អ្នក​ត្រូវ​​ទំនាក់ទំនង​​ទៅ​មនុស្ស​ខាងក្រៅ​នៅ​ក្នុង​ថ្ងៃ

​នេះ ដូច្នេះ​ហើយ​មានតែ​​ដាក់​ទូរស័ព្ទ​ចុះ និង ដាក់​សម្លេង​ស្ងាត់​ប៉ុណ្ណោះ​ទើប​ជា​​ជា​រឿង​ត្រឹមត្រូវ។

១៤) ប្រើ​ភាសា​កាយវិការ​ឲ្យ​បាន​ត្រឹមត្រូវ​

          អ្នក​អាច​ជា​បុគ្គលិក​មួយ​និយាយ​បាន​ល្អ តែ​ងាក​មក​មើល​កាយវិការ​វិញ​ បញ្ចេញ​​អាកប្បកិរិយា​ឆ្គាំឆ្គង​មិន​សម​

ទំនង​ទៅ​នឹង​អ្វី​ដែល​អ្នក​និយាយ វា​នឹង​​ធ្វើ​ឲ្យ​ថ្ងៃ​ការងារ​ដំបូង​នេះ​ក្លាយ​ជា​រឿង​មួយ​រអាក់រអួល​​ផង​ដែរ។ ម្ល៉ោះហើយ

ចំណាយ​ពេល​ពិនិត្យ​វា​ឲ្យ​បាន​ដិតដល់​បន្តិច​ទៅ ថា​តើ​កាយវិការ​របស់​អ្នក​អាច​ធ្វើ​ឲ្យ​​អ្នក​រួម​ការងារ​ចាប់​អារម្មណ៍​ដូច

ម្តេច​ខ្លះ? ដំណោះស្រាយ​ដ៏​ល្អ​ដើម្បី​ឲ្យ​កាយវិការ​របស់​អ្នក​ក្លាយ​ជា​ភាសា​ទំនាក់ទំនង​​យ៉ាង​មាន​ប្រសិទ្ធភាព អ្នក

​ត្រូវ​សម្រួល​អារម្មណ៍​ឲ្យ​​បាន​នឹងនរ និយាយ​មួយៗ កុំ​ភ័យ ហើយ​កុំ​ភ្លេច​ស៊ក​ពាក្យ​កំប្លុកកំប្លែង​បន្តិច​ផង​នោះ ​គឺ​កាន់

តែ​ល្អ​តែម្តង​ក្នុង​ពេល​នេះ៕​​​

 

សំរាប់នយោជកវិធីសាស្រ្តទាក់ទាញបេក្ខជន

bottom of page