ដំណឹងល្អ! ឱកាសការងារក្របខណ្ឌ ទីស្ដីការគណៈរដ្ឋមន្រ្តី សម្រាប់ឆ្នាំ២០១៧
- smcambodia001
- Jul 1, 2017
- 1 min read
សេចក្តីជូនដំណឹង ស្ដីពី ការប្រឡងជ្រើសរើសបេក្ខជនអោយចូលបម្រើការងារ ក្នុងក្របខណ្ឌទីស្ដីការគណៈរដ្ឋមន្រ្តី សម្រាប់ឆ្នាំ២០១៧
ទីស្ដីការគណៈរដ្ឋមន្រ្តីសូមជូនដំណឹងដល់ និស្សិត និងមន្រ្តីរាជការទាំង ០២ភេទ ឱ្យបានជ្រាបថា ឆ្នាំ២០១៧នេះ ទីស្ដីការគណៈរដ្ឋមន្រ្តីនឹងធ្វើការប្រឡងជ្រើសរើសមន្រ្តី ក្របខណ្ឌថ្មី (ក្របខណ្ឌ ក) ចំនួន ២០នាក់ សម្រាប់ឆ្នាំ២០១៧។
ជំនាញដែលត្រូវជ្រើសរើសមានដូចខាងក្រោមនេះ៖
ផ្នែកនីតិសាស្រ្ត រដ្ឋបាល ចំនួន ១៤នាក់
សេដ្ឋកិច្ច ហិរញ្ញវត្ថុ គណនេយ្យ ចំនួន ០៣នាក់
និង ព័ត៌មានវិទ្យា ចំនួន ០៣រូប។ ចំពោះលក្ខខណ្ឌជ្រើសរើស កាលបរិច្ឆេទ និងទីតាំង សូមពិនិត្យលើសេចក្ដីជូនដំណឹងដូចបានភ្ជាប់មកជាមួយ។
ចុចមើល៖ ឱកាសការងារក្របខណ្ឌថ្មី ក្រសួងបរិស្ថាន ចំនួន ៤៦កន្លែង សម្រាប់ឆ្នាំ២០១៧
១. ទីកន្លែងលក់ និងទទួលពាក្យសុំចុះឈ្មោះប្រឡង
នៅនាយកដ្ឋានបុគ្គលិក នៃទីស្ដីការគណៈរដ្ឋមន្ត្រី អគារថ្មី ជាន់ទី៤ បន្ទប់លេខ៤០៥ នៅតាមបណ្ដោយផ្លូវកម្ពុជាក្រោម នៅរាងរាល់ម៉ោងធ្វើការ
២. ការបរិច្ឆេទលក់ និងទទួលពាក្យសុំចុះឈ្មោះប្រឡង
ចាប់ទទួលពាក្យ ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ នៅរាងរាល់ម៉ោងធ្វើការ។
៣. ការបរិច្ឆេទឈប់ទទួលពាក្យសុំចុះឈ្មោះប្រឡង
ឈប់ទទួលពាក្យសុំចុះឈ្មោះប្រឡង នៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៧ វេលាម៉ោង ១៧ៈ០០នាទី។
ចំពោះបេក្ខជន បេក្ខនារីដែលមានចំណាប់អារម្មណ៍ ចង់ដឹងព័ត៌មានបន្ថែមទាក់ទងទៅនឹង ការជ្រើសរើសនេះ សូមស្វែងរក និងមើលលំអិតបន្ថែមក្នុងសេចក្តីជូនដំណឹង ដែលមានភ្ជាប់មកខាងក្រោមនេះ
ចុចមើល៖ ឱកាសការងារ ជាង ១៥០ កន្លែង ពី ធនាគារ កាណាឌីយ៉ា អ.ក 17-06-2017
អត្ថបទ៖ សេចក្តីជូនដំណឹង/ ដំណឹងល្អ/ ឱកាសការងារ
Comments